មកដឹងវិធីថែរក្សាសក់ឲ្យទន់រលាស់ដុះវែងក្រាស់ នៅផ្ទះដោយខ្លួនឯង
ពេលខ្លះគ្រាន់តែអនុវត្តវិធីងាយៗ នៅផ្ទះដោយខ្លួនឯង អ្នកនឹងបានសក់ស្អាត ទន់រលាស់ដុះវែងក្រាស់ ដោយមិនចាំបាច់ចំណាយលុយលើផលិតផលថ្លៃៗ។
ទឹកអង្ករ
មានមនុស្សមិនច្រើនទេ ដែលបានដឹងពីអត្ថប្រយោជន៍របស់ទឹកអង្ករ ដែលវាអាចជួយឲ្យសក់ត្រង់ និងព្យាបាលសរសៃសក់ខូចពីបញ្ហាផ្សេងៗ។
របៀបធ្វើ៖
– ពេលលាងអង្ករត្រូវសម្រិតយកទឹករបស់វា ដើម្បីទុកលាងសក់។
– បន្ទាប់ពីកក់សក់រួច ត្រូវយកទឹកអង្ករលាងសក់ ហើយទុកចោលប្រហែល៥នាទី សឹមលាងចេញជាមួយទឹកស្អាត។
ផ្លែបឺរ
ផ្លែបឺរសម្បូរទៅដោយអាស៊ីតខ្លាញ់ វីតាមីន និងសារធាតុរ៉ែជាច្រើនមុខ ធ្វើឲ្យសក់ទន់រលោង និងការពារមិនឲ្យសក់ជ្រុះ។
របៀបធ្វើ៖
– កិនផ្លែបឺរឲ្យម៉ដ្ឋចំនួន១ផ្លែ លាយគ្នាជាមួយស៊ុត១គ្រាប់ (យកតែផ្នែកក្រហម) ប្រេងដូចចំនួន១ស្លាបព្រាបាយ។
– ត្រូវទុកឲ្យសក់នៅសើមតិចៗ ហើយយកគ្រឿងផ្សំដែលលាយរួច លាបឲ្យសព្វពេញសក់ រួចទុកចោលប្រមាណ២០នាទី សឹមលាងចេញជាមួយទឹកស្អាត។
ប្រទាលកន្ទុយក្រពើ
វាមានតួនាតីផ្តល់សំណើមដល់សក់ ជាពិសេសសម្រាប់អ្នកដែលមានសក់រួញ ស្ងួត និងឆាប់ដាច់។
របៀបធ្វើ៖
– យកប្រទាលកន្ទុយក្រពើចំនួន២ស្លាបព្រាបាយ លាយគ្នាជាមួយនឹងប្រងអូលីវចំនួន១ស្លាបព្រាបាយ ។
– យកទៅលាបនៅលើសក់ ចាប់ផ្តើមពីផ្នែកកណ្តាលរហូតដល់ចុងសក់ និងផ្នែកជិតគល់សក់ បន្ទាប់មកទុកចោលប្រហែល៣០នាទី សឹមលាងចេញជាមួយទឹកស្អាតជាការស្រេច៕