About Page | aligo.com.kh
Create Your World
X You has been :
X You has been :

About Us


CEO

Mrs. Chanrom Mao

General Director Of ALIGO

សូមស្វាគមន៍ ការមកកាន់ អេលីហ្គោឯ.ក (ALIGO CO.,LTD) ដែលជាសហគ្រាសអប់រំបណ្ដុះបណ្ដាលបច្ចេកទេសផ្នែកលក់ ឈានមុខគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អេលីហ្គោ ឯ.ក (ALIGO CO.,LTD) បានចុះបញ្ជីក្រោមលេខ ០០០៤០៧២០ ចុះថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៩ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ។ យោងទៅលើបទពិសោធន៍ការងារចាប់តាំងពីឆ្នាំ ២០១៩ មក ALIGO CO.,LTD បានកសាងកេរ្ដិ៍ឈ្មោះនិងគុណភាពអប់រំ ដែលទទួលបាននូវភាពល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស។ អេលីហ្គោឯ.ក (ALIGO CO.,LTD) ក៏បានអភិវឌ្ឍធនធានមនុស្ស លើផ្នែកលក់តាមអនទ្បាញ និងផ្នែកបច្ចេកវិទ្យា ដើម្បីបម្រើនិងបំពេញតាមតម្រូវការចាំបាច់ នៅពាសពេញផ្ទៃប្រទេស។ សមិទ្ធផល​សម្រេចទាំងនេះទៀតសោត បង្ហាញឲ្យឃើញថា អេលីហ្គោឯ.ក (ALIGO CO.,LTD) មានតួនាទីយ៉ាងសំខាន់ និងមានជំនាញច្បាស់លាស់ លើការបណ្ដុះបណ្ដាល ផ្នែកបច្ចេកវិទ្យា ផ្នែកលក់ រួមទាំងផ្នែកផ្សេងៗទៀត ពីជំនាន់មួយទៅជំនាន់មួយ ដែលជាការចូលរួមចំណែកដ៏សំខាន់លើការអភិវឌ្ឍប្រទេសជាតិផងដែរ។ គោលដៅចម្បងរបស់អេលីហ្គោឯ.ក (ALIGO CO.,LTD) គឺផ្ដល់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានគុណភាពខ្ពស់ ប្រកបដោយសុជីវធម៌ និងសីលធម៌ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋខ្មែរទាំងអស់នូវទិសដៅត្រឹមត្រូវ ស្របទៅតាមស្តង់ដារ បង្កើនធនធានសម្រាប់ប្រទេសជាតិ។ អាទិភាព​ដំបូងរបស់អេលីហ្គោឯ.ក(ALIGO CO.,LTD) សម្រាប់ការអភិវឌ្ឍ គឺការផ្ដល់នូវចំណេះដឹងផ្នែកមុខរបរ និងការបណ្តុះបណ្តាលជម្រុញទឹកចិត្ត ក្នុងការអានសៀវភៅ ស្តាប់ធម៍ ហាត់ប្រាណ និង ការធ្វើសម្មាធិជាដើម។ តាំងនាមឱ្យថ្នាក់ដឹកនាំ រួមទាំងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន នាងខ្មុំរីករាយស្វាគមន៍ នូវរាល់ដៃគូអភិវឌ្ឍន៍ជាតិ និងអន្ដរជាតិ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ក្នុងការកសាងប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស កាលក់ដូរ ប្រកបកិច្ចការផ្សេងៗ ដល់ប្រជាពលរដ្ឋខ្មែរដើម្បីជាគ្រឹះដ៏រឹងមាំសម្រាប់អភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។

ចក្ខុវិស័យ


ជាក្រុមហ៊ុនដែលសាងសហគ្រិនឆ្នើមដើម្បីពិភពលោក។

បេសកកម្ម


សាងផ្នត់គំនិតនៃការយល់ឃើញត្រូវ ដោយបន្តការអភិវឌ្ឍន៍ឲ្យមាននិរន្តរភាពឥតឈប់ឈរ ទៅលើបច្ចេកវិទ្យា និង កសាងអ្នកបន្តវេនឲ្យក្លាយជាអ្នកដឹកនាំធុរកិច្ចឆ្នើម តាមរយៈការចែករំលែកបទពិសោធន៍ត្រឹមត្រូវ និង ជាក់លាក់បំផុត។

គុណតម្លៃស្នូល


- ផ្តល់នូវចំណេះដឹង
- ក្តីស្រលាញ់
- សុខភាព
- សុវត្ថិភាពហិរញ្ញវត្ថុ

រចនាសម្ព័ន្ធ


ប្រវត្តិរូបរបស់អ្នកគ្រប់គ្រង