News information | aligo.com.kh
Create Your World
X You has been :
X You has been :

ទទួលបានសុខភាពល្អ មានអាយុវែង ដោយរបៀបថែរក្សា ៧យ៉ាង


រស់នៅមានអាយុវែង ប្រកបដោយសុខភាពល្អ ជាអ្វីដែលមនុស្សគ្រប់គ្នាប៉ងចង់បាន។ យ៉ាងណាក៏ដោយ ភាពខុសគ្នានៃរបៀបរស់នៅរបស់មនុស្សម្នាក់ៗ ជាហេតុធ្វើឲ្យបញ្ហាសុខភាព ឬជំងឺផ្សេងៗ អាចកើតឡើងខុសៗគ្នា។ ប្រសិនបើអ្នកស្រលាញ់សុខភាព និងចង់ឲ្យមានអាយុវែង កុំភ្លេចអនុវត្តរបៀបថែរក្សា ៧យ៉ាងជាប្រចាំ។

១. មិនញ៉ាំច្រើនលើសកម្រិត


នេះគឺជាអាថ៌កំបាំងមួយ ដែលប្រជាជនជប៉ុនតែងអនុវត្ត ដើម្បីបានអាយុវែង។ ពួកគេមិនញ៉ាំឲ្យឆ្អែតជ្រុលនោះទេ គឺត្រឹម ៨០% តែប៉ុណ្ណោះ។ ទន្ទឹមគ្នានេះដែរ អ្នកស្រាវជ្រាវបានបង្ហាញថា ការញ៉ាំក្នុងបរិមាណសមរម្យល្មម អាចជួយឲ្យអ្នកក្មេងជាងវ័យផងដែរ។

២. មិនត្រូវនឹងពន្លឺងថ្ងៃខ្លាំង

ប្រសិនបើអ្នកត្រូវចេញទៅខាងក្រៅ គួរប្រើប្រាស់ឡេការពារកម្តៅថ្ងៃដែលមាន SPF 30 ឡើងទៅ ដើម្បីការពារស្បែកមិនឲ្យខូចខាតដោយកាំរស្មីព្រះអាទិត្យ រួមទាំងការពារស្បែកពីហានិភ័យនៃជំងឺមហារីក ស្នាមអុចខ្មៅ និងជ្រីវជ្រួញផងដែរ។

៣. មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន

តាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញទៀតថា ការគ្មានទំនាក់ទំនងល្អជាមួយក្រុមគ្រួសារ មិត្តភ័ក្តិនិងមនុស្សជុំវិញខ្លួន អាចបណ្តាលឲ្យអ្នកមានហានិភ័យខ្ពស់ ក្នុងការប្រឈមនឹងជំងឺបេះដូង រួមទាំងជំងឺផ្សេងៗទៀត។

៤. ញ៉ាំបន្លែផ្លែឈើ


ការញ៉ាំបន្លែផ្លែឈើឲ្យបានគ្រប់គ្រាន់ អាចកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងដល់ទៅ ៧៦%។ ជាពិសេសផ្លែឈើ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចទប់ស្កាត់ជំងឺមហារីកផងដែរ។

៥. ហាត់ប្រាណឲ្យបានទៀតទាត់

ការហាត់ប្រាណជាប្រចាំ ពិតជាមានអត្ថប្រយោជន័ខ្លាំងណាស់សម្រាប់សុខភាពរបស់អ្នក។ មិនតែប៉ុណ្ណោះ វាក៏អាចជួយឲ្យអ្នកចៀសផុតពីជំងឺផ្សេងៗ និងមានសុខភាពរឹងមាំ។


៦. កាត់បន្ថយឬចៀសឲ្យផុតពីគ្រឿងស្រវឹង

គ្រឿងស្រវឹងអាចបង្កគ្រោះថ្នាក់ដល់សុខភាពគ្រប់ពេលវេលា។ ទោះបីជាអ្នកពិបាកឈប់ផ្តាច់ក៏ដោយ យ៉ាងហោចណាស់ គួរព្យាយាមកាត់បន្ថយ ឲ្យនៅក្នុងកម្រិតទាបបំផុត។

៧. មិនជក់បារី

ដូចដែលអ្នកបានដឹងហើយថា បារីពិតជាគ្មានប្រយោជន៍អ្វីសោះសម្រាប់សុខភាព ដូច្នេះហើយបើអ្នកចង់រស់នៅបានយូរអង្វែង ដោយមិនយកជំងឺនានាចូលក្នុងរាងកាយ ត្រូវឈប់ជក់បារីដាច់ខាត។