អាហារ ៥ ប្រភេទ អាចជួយដល់លំពែងឲ្យមានសុខភាពល្អ
លំពែងជាសរីរាង្គសំខាន់មួយសម្រាប់ជួយដល់ការរំលាយអាហារ។ វាមិនត្រឹមតែមានមុខងារគ្រប់គ្រងនិងបន្សាបជាតិអាស៊ីដក្នុងក្រពះប៉ុណ្ណោះទេ ថែមទាំងមានអង់ស៊ីម សម្រាប់ជួយរំលាយសារធាតុកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងលីពីតផងដែរ។ បើលំពែងរបស់អ្នកមានសុខភាពល្អ វានឹងអាចគ្រប់គ្រងជាតិស្ករក្នុងរាងកាយ និងជួយឲ្យប្រព័ន្ធរំលាយអាហារមានដំណើរការល្អ។
ខាងក្រោមនេះ គឺជាបណ្តុំអាហារដែលដើរតួនាទីសំខាន់សម្រាប់ជួយប៉ូវលំពែង។
១.កូនស្ពៃ
វាមានវីតាមីន B និងជាតិដែកខ្ពស់ ដែលជាតម្រូវការចាំបាច់របស់លំពែង។ អ្នកអាចញ៉ាំកូនស្ពៃជាមួយនឹងខ្ទឹមបារាំង ធ្វើជាសាលាដ ដើម្បីឲ្យលំពែងកាន់តែមានសុខភាពល្អ។ លើសពីនេះទៅទៀត កូនស្ពៃមានផ្ទុកសារធាតុម្យ៉ាងហៅថា MGDG ដែលជាភ្នាក់ងារចម្បងក្នុងការទប់ស្កាត់ពីហានិភ័យនៃជំងឺមហារីកលំពែង។
២. រមៀត
រមៀតត្រូវបានគេស្គាល់ថា ជាថ្នាំធម្មជាតិដែលអាចជួយប្រឆាំងនឹងអាការៈរោលរលាក អាចជួយបន្ថយការឈឺចាប់ នៅពេលដែលអ្នកមានអារម្មណ៍ថាក្តៅក្រហាយក្នុងលំពែង។ មិនតែប៉ុណ្ណោះ វាអាចជួយជំរុញក្នុងការផលិតអាំងស៊ុយលីនក្នុងលំពែង ធ្វើឲ្យរាងកាយបម្លែងជាតិស្ករបានល្អ និងការពារពីជំងឺទឹកនោមផ្អែមទៀតផង។
៣. ខ្ទឹមសនិងទឹកឃ្មុំ
អ្នកប្រហែលជាធ្លាប់ឮគេនិយាយហើយ
ពីអត្ថប្រយោជន៍នៃការញ៉ាំខ្ទឹមសនិងទឹកឃ្មុំ ពេលក្រពះនៅទទេ។
ខ្ទឹមសមានសារធាតុអង់ទីប៊ីយ៉ូទីកធម្មជាតិ
និងកាន់តែមានប្រសិទ្ធភាពទ្វេដងនៅពេលញ៉ាំបញ្ចូលជាមួយនឹងអាហារដទៃទៀត។
ក្នុងនោះរួមមាន ទឹកឃ្មុំ ខ្ទឹមបារាំង គ្រាប់សណ្តែកជាដើម។
ការញ៉ាំគួបផ្សំគ្នាបែបនេះ អាចជួយឲ្យប្រព័ន្ធការពារភាពស៊ាំរបស់រាងកាយកាន់តែរឹងមាំ
ជួយជួសជុលកោសិកាខាងក្នុងនៃរាងកាយ ជាពិសេសគឺលំពែងតែម្តង។
៥. ទំពាំងបាយជូរពណ៌ក្រហម
វាមានសារធាតុសំខាន់ច្រើនមុខ ជាពិសេសសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយអាការៈរលាកក្រហាយក្នុងលំពែង និងកម្ចាត់កោសិកាមហារីក។ អ្នកជំនាញបានណែនាំឲ្យអ្នកញ៉ាំផ្លែទំពាំងបាយជូរស្រស់ ប្រសើរជាងរបស់កែច្នៃ។
វិធីសំខាន់ៗបន្ថែម ដើម្បីរក្សាលំពែងឲ្យមានសុខភាពល្អ។
ជៀសវាងគ្រឿងស្រវឹង គ្រប់ប្រភេទអាហារដែលវេចខ្ចប់ស្រាប់ និងអាហារដែលមានសារធាតុកាបូអ៊ីដ្រាត ព្រោះវាធ្វើឲ្យលំពែងមិនអាចផលិតអាំងស៊ុយលីនបានពេញលេញ។
ផឹកទឹកឲ្យបានច្រើន
ជាវិធីសំខាន់សម្រាប់ជួយទប់ស្កាត់ជំងឺផ្សេងៗ និងបញ្ហានានាដែលអាចកើតមានចំពោះលំពែងរបស់អ្នក៕