រឿងសាមញ្ញៗដែលគួរធ្វើមុនម៉ោង១០យប់ ដើម្បីជួយឲ្យសម្រស់ក្មេងវ័យ និងសុខភាពល្អ
យោងតាមការអះអាងរបស់អ្នកជំនាញបានបង្ហាញថា ការគេងនៅពេលយប់អាចលក់ស្កប់ស្កល់ល្អ គឺអាស្រ័យទៅលើរាល់សកម្មភាពជាច្រើន ដែលអ្នកតែងតែពេលធ្វើមុនពេលចូលគេង។ បន្តទម្លាប់ល្អមុនពេលម៉ោង១០យប់ ជារៀងរាល់ថ្ងៃ អ្នកច្បាស់ជាសង្កេតឃើញថា អ្នកឆាប់គេងលក់ ក្រោកឡើងពេញដោយអារម្មណ៍ស្រស់ស្រាយ ស្បែកស្រស់ថ្លា មានកម្លាំងថាមពលគ្រប់គ្រាន់ សម្រាប់បំពេញកិច្ចការផ្សេងៗ។
អានសៀវភៅ
ការអានសៀវភៅជួយឲ្យឆាប់គេងលក់ ព្រមទាំងបង្កើនចំណេះដឹងដល់អ្នកផងដែរ។ យ៉ាងណាមិញ ការអានសៀវភៅជួយអេឡិចត្រូនិក (e-book ) ជំនួសឲ្យសៀវភៅធម្មតា អាចធ្វើឲ្យការអានធ្លាក់ចុះ ៣០%។ គួរមានដាក់សៀវភៅនៅក្រោមខ្នើយ ឬជិតក្បាលដំណេក ដើម្បីបានអានជារៀងរាល់យប់។
ផឹកទឹកដោះគោស្រស់ក្រៅឧណ្ណៗ១កែវ
ផឹកទឹកដោះគោស្រស់ក្រៅឧណ្ណៗ១កែវនៅពេលយប់ ជួយឲ្យរាងការស្រូបយកជាតិប្រូតេអ៊ីនបានច្រើន និងល្អបំផុតសម្រាប់សុខភាព។ ទឹកដោះគោមានកាល់ស្យូមខ្ពស់ ជំនួយដល់ភាពរឹងមាំនៃឆ្អឺង បំពេញជីវជាតិបំប៉ន និងកម្លាំងថាមពលសម្រាប់រាងកាយ។ វាក៏អាចជួយឲ្យការគេងល្អប្រសើរ ទប់ស្កាត់មិនឲ្យឃ្លាននៅពេលយប់។ គួរផឹក៣០នាទីមុនពេលចូលគេង និងកម្តៅឲ្យឧណ្ណៗប្រហែល៣០អង្សារសេ។
សិតសក់និងប្រើម្រាមដៃម៉ាស្សាស្បែកក្បាល
ស្បែកក្បាលគឺជាកន្លែងនៃបណ្តុំសរសៃជាច្រើន ដូច្នេះហើយការប្រើម្រាមដៃម៉ាស្សាជួយជំរុញដល់ឫសគល់នៃសរសៃសក់ ជំរុញឲ្យការគិតកាន់តែប្រសើរឡើង។
ការម៉ាស្សាអាចជួយដល់ដំណើរការនៃលំហូរឈាម ជំរុញឲ្យសក់ដុះកាន់តែច្រើន និងការពារមិនឲ្យឆាប់ចេញស្កូវផងដែរ។ ការសិតសក់និងម៉ាស្សាថ្នមៗរួមបញ្ចូលគ្នា ធ្វើឲ្យអារម្មណ៍ធូរស្រាល និងអាចការពារអាការៈមួយចំនួនដូចជា ឈឺក្បាល គេងពុំលក់ ភ្លេចភ្លាំងជាដើម៕