News information | aligo.com.kh
Create Your World
X You has been :
X You has been :

ចំណាយពេលតែ១០នាទីរាល់ថ្ងៃ ហាត់ប្រាណ ៥ក្បាច់នេះ ដើម្បីធ្វើឲ្យចង្កេះតូច ក្បាលពោះរាបស្មើ


នៅពេលដែលអ្នកមានចង្កេះតូច និងមានក្បាលពោះរាបស្មើ មិនថាស្លៀកពាក់បែបសិចស៊ី ស្លៀករ៉ូបរឹបរាងយ៉ាងណា ក៏នៅតែស្រស់ស្អាតទាក់ទាញគ្រប់ពេលវេលា។ យ៉ាងណាមិញ ការអង្គុយធ្វើការយូរម៉ោង អាចបណ្តាលឲ្យមានខ្លាញ់ធាត់នៅបរិវេណក្បាលពោះផងដែរ។ ហេតុនេះហើយ អ្នកគួរឆ្លៀតពេលហាត់ប្រាណឲ្យបានយ៉ាងហោចណាស់ ១០នាទី ក្នុងមួយថ្ងៃ ដើម្បីធ្វើចង្កេះតូចស្លីមស្អាតដូចបំណង។


លំហាត់ប្រាណទី១៖

ដំបូងត្រូវឈរដាក់ដងខ្លួនឲ្យត្រង់ និងកន្ធែកជើងទាំងពីរចេញពីគ្នាបន្តិច បន្ទាប់មកត្រូវបន្ទន់ខ្លួនចុះក្រោមនិងយកដៃទាំងពីរច្រតលើកម្រាលហាត់ប្រាណ ហើយព្យាយាមយកដៃទាំងពីរបោះទៅមុខ ដោយទប់ជើងនិងដងខ្លួនឲ្យត្រង់ (ដូចក្នុងរូប) ទើបត្រលប់មកកាយវិការដើមវិញ។ ត្រូវធ្វើបែបនេះចុះឡើងៗឲ្យបាន២០ដង។


លំហាត់ប្រាណទី២៖

ក្បាច់មួយនេះដែរគេហៅថាចលនាទប់លំនឹងដងខ្លួន ដោយអ្នកត្រូវច្រតកែងដៃទាំង២ជាមួយនឹងកម្រាល ដាក់ដងខ្លួនបញ្ឈរឲ្យត្រង់ និងដាក់គម្លាតជើងទាំងសងខាងចេញពីគ្នាបន្តិច ហើយព្យាយាមរុញដងខ្លួនមកមុខនិងថយក្រោយចុះឡើងឲ្យបាន៤០ដង។


លំហាត់ប្រាណទី៣៖

ធ្វើកាយវិការដូចជាក្បាច់ទី២ដដែល ប៉ុន្តែត្រូវផ្លាស់ប្តូរ ដោយត្រូវធាក់ជើងម្ខាងលាតសន្ធឹងចេញមកខាងក្រៅ ទើបផ្លាស់ទៅម្ខាងទៀត និងធ្វើឲ្យបាន៣០ដង សម្រាប់ជើងម្ខាងៗ។


លំហាត់ប្រាណទី៤៖

ម្តងនេះអ្នកត្រូវប្រើដៃទាំងសងខាង ដើម្បីច្រតឲ្យដងខ្លួនខ្ពស់ជាងមុន (ដូចក្នុងរូប) បន្ទាប់មកត្រូវយកដៃឆ្វេងទៅប៉ះស្មាខាងស្តាំ ហើយផ្លាស់ប្តូរទៅម្ខាងទៀត ធ្វើឲ្យបាន៥០ដង។ ចលនានេះជួយដល់ផ្នែកដើមដៃ ត្រគៀក ចង្កេះ និងដងខ្លួនទាំងមូលឲ្យរឹងមាំនិងងាយស្រួលបត់បែន។


លំហាត់ប្រាណទី៥៖

ច្រតកែវដៃម្ខាងទៅនឹងកម្រាល ហើយដៃម្ខាងទៀតបោះឡើងទៅលើឲ្យបាន៣០ដង (ដូចក្នុងរូប) ទើបផ្លាស់ទៅម្ខាងទៀត។ ចលនាមួយនេះដែរ មិនត្រឹមជួយដុតជាតិខ្លាញ់ពេញរាងកាយប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យដងខ្លួនហាប់ណែនស្អាតទៀតផង៕