រឿង ២យ៉ាង បើហ៊ានតែធ្វើនៅពេលព្រឹក អាចបង្កគ្រោះថ្នាក់ដល់ថ្លើមជាងផឹកស្រាទៅទៀត
ពេលខ្លះទម្លាប់មួយចំនួនដែលអ្នកតែងតែចូលចិត្តធ្វើនៅពេលព្រឹកស្ទើរតែរាល់ថ្ងៃ ទាំងមិនបានដឹងថាវាមានផលប៉ះពាល់ដល់សុខភាពនោះទេ។ ជាពិសេសទម្លាប់២ខាងក្រោមនេះតែម្តង ហ៊ានតែធ្វើជាប្រចាំ នឹងបណ្តាលឲ្យប៉ះពាល់ដល់សុខភាពថ្លើមតែម្តង។
១. មិនទៅបន្ទប់ទឹកនៅពេលឈឺបត់ជើងតូចខ្លាំង
តាមអ្នកជំនាញបានឲ្យដឹងថា ការខំប្រឹងទប់មិនព្រមទៅបន្ទប់ទឹកនៅពេលឈឺបត់ជើងតូចបន្ទាប់ពីភ្ញាក់ដឹងខ្លួន គឺអាចបង្កគ្រោះថ្នាក់ខ្លាំងណាស់។ ដោយសារតែការបត់ជើងតូចនៅពេលព្រឹកជាតិពុលដែលបានផ្តុំទុកនៅក្នុងថ្លើម នឹងអាចបញ្ចេញចោលតាមរយៈទឹកនោម។
ប្រសិនបើអ្នកខំទប់យូរដោយមិនបានទៅបន្ទប់ទឹកនោះថ្លើមរបស់អ្នកក៏មិនអាចលាងសម្អាតជាតិពុលបានល្អដែរថែមទាំងអាចបង្កហានិភ័យកាន់តែខ្លាំងឡើងៗទៅថ្ងៃមុខ។
២. មិនញ៉ាំអាហារពេលព្រឹក
មានមនុស្សមិនតិចទេដែលមិនបានញ៉ាំអាហារពេលព្រឹកដោយសារមមាញឹកពេលជាដើម។ យ៉ាងណាមិញ ទម្លាប់បែបនេះកាន់តែយូរ វានឹងបណ្តាលឲ្យអ្នកខ្វះជីវជាតិ រាងកាយចុះខ្សោយ ឆាប់នឿយហត់អស់កម្លាំង សរីរាង្គខាងក្នុងដំណើរការមិនល្អ និងអាចប៉ះពាល់ដល់សុខភាពថ្លើមផងដែរ។ ត្រូវចាំថា អាហារពេលព្រឹកគឺសំខាន់បំផុត ព្រោះវាអាចផ្តល់នូវថាមពលបានពេញមួយថ្ងៃ និងល្អចំពោះសរីរាង្គខាងក្នុង ជាពិសេសគឺថ្លើមរបស់អ្នក។
ដរាបណាអ្នកមិនញ៉ាំអាហារពេលព្រឹក អាចបណ្តាលឲ្យថ្លើមស្រូបយកខ្លាញ់ធាត់ កម្រិតស្ករធ្លាក់ចុះ សារធាតុ Glycogen ក៏ថយចុះ បង្កើនបន្ទុកអាំងស៊ុយលីនលើថ្លើម។