News information | aligo.com.kh
Create Your World
X You has been :
X You has been :

ឧស្សាហ៍ប្រើម៉ាស់បិតមមុខ ស្បែកនឹងទទួលបានអត្ថប្រយោជន៍ធំៗ ៤យ៉ាង


ពីមួយថ្ងៃទៅមួយថ្ងៃទៅមួយថ្ងៃ ស្បែកបានទទួលរងនូវសារធាតុពុលជាច្រើន។ ពេលខ្លះជាតិពុលនិងជាតិធូលីកខ្វក់ទាំងនោះ បណ្តាលមកពីការលាងជម្រះមុខមិនស្អាត ឬមិនបានប្រើប្រាស់គ្រីមផ្តល់សំណើម ថែបំប៉នស្បែកគ្រប់គ្រាន់។ យ៉ាងណាក៏ដោយ ក្នុងដំណាក់កាលនិមួយៗនៃការថែរក្សាស្បែកប្រចាំថ្ងៃ អ្នកមិនគួរមើលរំលងម៉ាស់បិតមុខនោះឡើយ ព្រោះវាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ស្បែក។

១. ជួយឲ្យស្បែកទន់ និងមានសំណើម

ដោយសារស្បែកមុខទទួលរងនូវផលប៉ះពាល់ជាច្រើនក្នុងអំឡុងពេលថ្ងៃ ជាហេតុនាំឲ្យស្បែកបាត់បង់ជាតិទឹក និងសំណើម។ សូម្បីតែគ្រឿងសម្អាង ដែលអ្នកប្រើប្រាស់ដើម្បីតុបតែងមុខប្រចាំថ្ងៃ ក៏អាចធ្វើឲ្យស្បែកស្ងួត គ្រើម បាត់បង់ភាពទន់រលោង ដូច្នេះហើយទើបបានជាអ្នកគួរបិតម៉ាស់ ដើម្បីជួយការពារសង្រ្គោះស្រទាប់ខាងលើរបស់ស្បែក ឲ្យល្អប្រសើរឡើងវិញ។ ជាពិសេសស្បែករបស់អ្នកនឹងស្រស់ថ្លា ទន់រលោង មានសុខភាពល្អ។

២. ជួយឲ្យស្បែកមើលទៅក្មេងជាងវ័យ


ដោយសារម៉ាស់បិតមុខអាចជ្រាបចូលជ្រៅទៅក្នុងស្បែក ដូច្នេះវាមានតួនាទីសំខាន់ក្នុងការចិញ្ចឹមការពារស្បែក ទប់ស្កាត់ពន្យារភាពចាស់ កាត់បន្ថយស្នាមជ្រីវជ្រួញ  ជួយឲ្យស្បែកមើលទៅក្មេងជាងវ័យ។

៣. ជួយឲ្យស្បែកទន់ម៉ដ្ឋរលោង


ម៉ាស់បិតមុខអាចជួយជម្រុះកោសិកាចាស់ៗ និងបណ្តុះកោសិកាថ្មីឡើងវិញ ធ្វើឲ្យស្បែកម៉ដ្ឋ ទន់ មានសំណើម និងសភ្លឺថ្លាជាងមុន។ ហេតុនេះហើយទើបបានជា អ្នកដែលស្រលាញ់ស្បែកមុខ ចង់បានស្បែកមុខដែលមានសុខភាពល្អ បែបធម្មជាតិ គឺមិនដែលមើលរំលងម៉ាស់បិតមុខនោះទេ។

៤. ជួយបង្រួមរន្ធញើស


ជាទូទៅម៉ាស់បិតមុខប្រភេទភក់ មានមុខងារសំខាន់ក្នុងការសម្អាតសារធាតុកខ្វក់ ដែលកកស្ទះក្នុងរន្ធញើស ធ្វើឲ្យស្បែកស្អាតមានអនាម័យចេញពីខាងក្នុង។ លើសពីនេះទៅទៀត ផ្ទៃមុខរបស់អ្នកមើលទៅស្រស់ថ្លា ហើយរន្ធញើសក៏រួមតូចជាងមុនផងដែរ។

*ចំណាំ៖ ស្បែកអាចទទួលបានផល ពីការបិតម៉ាស់ដរាបណាអ្នកបានអនុវត្តឲ្យបានទៀងទាត់ និងជ្រើសរើសម៉ាស់ឲ្យត្រូវតាមប្រភេទស្បែក៕