ភេសជ្ជៈ ៣ មុខផឹកមុនពេលចូលគេង អាចជួយឲ្យសម្រស់ក្មេងជាងវ័យ និងគេងលក់ស្កប់ស្កល់
អាយុមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គ្មាននរណាអាចឃាត់បានឡើយ ប៉ុន្តែយ៉ាងហោចណាស់ អ្នកអាចទប់ស្កាត់ការពារសុខភាព រាងកាយ រួមទាំងស្បែកឲ្យក្មេងជាងវ័យបាន។ ជាពិសេសបើអ្នកបានផឹក ភេជ្ជសៈណាមួយ ក្នុងចំណោម ៣មុខ ដែលបានបង្ហាញខាងក្រោម នោះអ្នកនឹងសង្កេតឃើញថា រាងកាយប្រែជាស្រស់ស្រាយ សម្រស់ក្មេងបានយូរ និងគេលក់ស្កប់ស្កល់ទៀតផង។
១. ទឹកឃ្មុំជាមួយទឹកក្រូចឆ្មារ ឬជាមួយទឹកក្តៅឧណ្ណៗ
ទឹកឃ្មុំជាមួយទឹកក្រូចឆ្មារក្តៅឧណ្ណៗ មានតួនាទីជួយឲ្យរាងកាយស្រស់ថ្លា កម្ចាត់ជាតិពុលក្នុងថ្លើម ធ្វើឲ្យថ្លើមកាន់តែមានដំណើរការល្អ ជាពិសេសស្បែករបស់អ្នកភ្លឺរលោងមានសុខភាពល្អ។ ក្រូចឆ្មារសម្បូរទៅដោយវីតាមីនC ជាតិរ៉ែ ជាតិដែក និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចតតាំងជាមួយបាក់តេរី វីរុស រួមទាំងជំងឺឆ្លងនានា។ ការផឹកទឹកឃ្មុំជាមួយទឹកក្រូចឆ្មារ ឬជាមួយទឹកក្តៅឧណ្ណៗជារៀងរាល់យប់ ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ កាត់បន្ថយជាតិខ្លាញ់ ជួយសម្រកគីឡូ និងធ្វើឲ្យអ្នកគេងលក់ស្រួល។
២. ទឹកដោះគោស្រស់គ្មានជាតិស្ករ
ទឹកដោះគោស្រស់ជាប្រភពនៃប្រូតេអ៊ីន ដែលអាចជួយថែរក្សា និងជួសជុលឡើងវិញនៃការខូចខាតរបស់ស្បែក។លើសពីនេះទៅទៀត វាមានផ្ទុកជីវជាតិល្អសម្រាប់ឆ្អឹង ជាលិកាសន្លាក់ បង្កើនភាពសកម្មនិងភាពក្មេងជាងវ័យ។ កុំភ្លេចផឹកទឹកដោះគោស្រស់ក្តៅឧណ្ណៗ គ្មានជាតិស្កេ ឲ្យបានមួយកែវមុនពេលចូគេង។
៣. តែរុក្ខជាតិ
ពិតណាស់ការប្រើប្រាស់តែរុក្ខជាតិដើម្បីជួយបង្កើនសម្រស់និងសុខភាព ជាអ្វីដែលមនុស្សភាគច្រើនពេញនិយមចូលចិត្តធ្វើតៗគ្នា ជាយូរណាស់មកហើយ។ ក្នុងនោះដែររួមមានប្រភេទតែ chamomile តែ សណ្តែកមេអំបៅ...។ ប្រភេទតែទាំងអស់នោះ មានសារធាតុសកម្ម ជួយសម្រួលដល់មជ្ឈមណ្ឌលសរសៃប្រសាទ កាត់បន្ថយភាពស្រ្តេស អារម្មណ៍ភ័យខ្លាចយ៉ាងមានប្រសិទ្ធិភាព។ ក្លិនក្រអូបប្រសើររបស់តែជួយឲ្យអារម្មណ៍ស្រស់ថ្លា ឆាប់គេងលក់ និងស្កប់ស្កល់បានយូរ៕