News information | aligo.com.kh
Create Your World
X You has been :
X You has been :

៣ វិធីធ្វើម៉ាស់ស៊ុតអប់សក់ឲ្យស្អាត និងមានពន្លឺចែងចាំង

ក្រៅពីការថែរក្សាស្បែកមុខ និងស្បែកដងខ្លួនឲ្យស្រស់ស្អាតហើយ សុខភាពសរសៃសក់ក៏ជាផ្នែកមួយដែលអ្នកគួរយកចិត្តទុកដាក់ឲ្យបានល្អផងដែរ។សរសៃសក់ស្អាត ភ្លឺរលោងចែងចាំង អាចបង្កើននូវភាពទាក់ទាញ និងលើកសម្រស់មួយកម្រិតទៀត។

 

១. ស៊ុត + ប្រទាលកន្ទុយក្រពើ + ប្រេងអូលីវ


ស៊ុតនិងប្រទាលកន្ទុយក្រពើ មានអត្ថប្រយោជន៍ទាំងចំពោះស្បែក និងរាងកាយ ជាពិសេសវាក៏ត្រូវបានប្រើប្រាស់សម្រាប់សក់ដែរ។ ប្រទាលកន្ទុយក្រពើអាចជួយចិញ្ចឹមបំប៉នសរសៃសក់ឲ្យរឹងមាំ។ ចំណែកឯប្រេងអូលីវ មានតួនាទីសំខាន់ ដើម្បីការពារមិនឲ្យសក់បែកចុង និងជួយឲ្យសក់មានទម្ងន់ឡើងវិញ។

វិធីងាយៗគឺត្រូវយកស៊ុតចំនួន ២គ្រាប់ លាយគ្នាជាមួយនឹងប្រទាលកន្ទុយក្រពើនិង ប្រេងអូលីវប្រមាណ ១ស្លាបព្រាបាយ ហើយយកទៅលាបទៅលើគល់សក់រហូតដល់ចុងសក់ ទុលចោល ៣០នាទី រួចលាងទឹកចេញជាការស្រេច។

២. ស៊ុត + ចេក + ទឹកឃ្មុំ


វិធីមួយនេះអាចជួយការពារសក់មិនឲ្យខូចពីសារធាតុពុល និងផ្តល់សំណើមដល់សក់បានយ៉ាងល្អ។ កាន់តែពិសេសជាងនេះទៅទៀត វានឹងជួយឲ្យសក់កាន់តែទន់ និងភ្លឺរលោងតែម្តង។

វិធីធ្វើ៖ យកស៊ុត១គ្រាប់ កិនលាយគ្នាជាមួយចេក១ផ្លែ ទឹកដោះគោស្រស់ ៣ស្លាបព្រាបាយ ទឹកឃ្មុំ៣ស្លាបព្រាបាយ  និងប្រេងអូលីវ ៥ ស្លាបព្រាបាយ ហើយលាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាឲ្យចសព្វល្អ។ បន្ទាប់មកយកទៅលាបឲ្យពេញលើសរសៃសក់ ទុកចោល១ម៉ោង ទើបលាងចេញជាមួយនឹងសាប៊ូកក់សក់។ ដើម្បីទទួលបានលទ្ធផលល្អ គួរអនុវត្ត ២-៣ ដងក្នុងមួយសប្តាហ៍។

៣. ស៊ុត + ប្រេងដូង + ទឹកដោះគោអាល់ម៉ុន


រូបមន្តនេះដែរ អាចជួយឲ្យសក់មានសំណើម និងទន់ ថែមទាំងធ្វើឲ្យសក់មើលទៅមានទម្ងន់ជាងមុន។

វិធីធ្វើ៖ ដាក់ទឹកដោះគោអាល់ម៉ុនចំនួន ៤-៥ ស្លាបព្រាបាយ ស៊ុតយកតែផ្នែកស ចំនួន១-២គ្រាប់ និងប្រេងដូងចំនួន ១-២ ស្លាបព្រាបាយ លាយចូលគ្នា ទុកចោលប្រហែល ៣០នាទី សឹមលាងចេញជាមួយទឹកស្អាត និងសាប៊ូកក់សក់ ប៉ុន្តែមិនចាំបាច់ប្រើសាប៊ូបន្ទន់សក់ទេ។ ដើម្បីទទួលបានផលលឿន គួរអនុវត្តចំនួន​៣ដងក្នុង១សប្តាហ៍៕