មកដឹងពីវិធីងាយៗ ដើម្បីធ្វើម៉ាស់បិតមុខឲ្យសរលោងនៅផ្ទះដោយខ្លួនឯង
ពីមួយថ្ងៃទៅមួយថ្ងៃ អាយុកាន់តែកើនឡើង សម្រស់ក៏វិវត្តទៅមុខ ដែលជារឿងគួរឲ្យព្រួយបារម្ភ។ មានតែវិធីការពារនិងថែរក្សាតែមួយគត់ ដែលអាចជួយទប់ស្កាត់ភាពចាស់បាន។ បែបនេះមិនមែនមានន័យថា មនុស្សទាំងអស់គ្នា ត្រូវតែចំណាយលុយច្រើនដើម្បីសម្រស់នោះទេ ព្រោះមានវិធីធម្មជាតិជាច្រើនទៀត ដែលអាចយកមកប្រើប្រាស់ ឃើញផលពិតប្រាកដ។ ជាពិសេសប្រសិនបើអ្នកចង់បានមុខសស្អាតទន់រលោង កុំភ្លេចសាកវិធីងាយៗធ្វើម៉ាស់បិតមុខនៅផ្ទះដោយខ្លួនឯង។
ម៉ាស់ល្មៀត
ល្មៀតមានសារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយទប់ស្កាត់ភាពចាស់ និងមានតនាទីជួយឲ្យស្បែកសភ្លឺថ្លា ចែងចាំងបែបធម្មជាតិ។
គ្រឿងផ្សំមានដូចជា៖
– ផ្សៅល្មៀត ១ស្លាបព្រាបាយ
– ទឹកឃ្មុំ ១ស្លាបព្រាបាយ
– ទឹកដោះគោស្រស់ ១ស្លាបព្រាបាយ
របៀបធ្វើ៖
លាយគ្រឿងផ្សំទាំងអស់ចូលគ្នាឲ្យបានសព្វល្អ បន្ទាប់មកត្រូវលុបលាងមុខឲ្យបានស្អាត យកម៉ាស់ដែលលាយរួចទៅលាបនៅលើមុខ ដោយប្រើជាមួយនឹងជក់ស្អាត។ បន្ទាប់មកទុកចោលរយៈពេល១០នាទី និងលាងទឹកចេញឲ្យបានស្អាតល្អ។
*បញ្ជាក់៖ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ អ្នកអាចធ្វើម៉ាស់ល្មៀតនេះ ២-៣ដង ក្នុងមួយសប្តាហ៍៕