គេងមិនសូវបានគ្រប់គ្រាន់ ប៉ុន្តែអាចរក្សាស្បែកឲ្យនៅតែស្រស់ថ្លា ដោយអាហារ ៥ ប្រភេទ
តើអ្នកដឹងទេថា រ៉ាឌីកាល់សេរីនៅក្នុងខ្លួនរបស់អ្នក បង្កមកពីទម្លាប់នៃការញ៉ាំអាហារមានជាតិខ្លាញ់និងជាតិស្ករខ្ពស់ ដែលអាចប៉ះពាល់ទាំងរាងកាយនិងស្បែក? សម្រាប់អ្នកដែលធ្វើការហត់អស់កម្លាំង គេងមិនបានគ្រប់គ្រាន់ គួរញ៉ាំប្រភេទអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មជាប្រចាំ ដើម្បីជំនួយដល់ស្បែកនិងរាងកាយឲ្យមានសុខភាពល្អ។ ប្រសិនបើអ្នកគេងពុំលក់ ឬគ្មានពេលគេងឲ្យបានគ្រប់ គួរបន្ថែមអាហារ ៥ ប្រភេទ នេះ ដើម្បីជួយការពារស្បែកឲ្យភ្លឺស្រស់ថ្លា មិនប្រែជាស្រអាប់ចុះអន់ថយ។
១. ប៊្លូប៊េរី
ប៊្លូប៊េរីមិនត្រឹមតែអាចជួយការពារសុខភាពភ្នែកប៉ុណ្ណោះទេ វាថែមទាំងផ្ទុកនូវវីតាមីន C មានសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ ដែលអាចប្រឆាំងនឹងរ៉ាឌីកាល់សេរី ជួយបន្តឹងស្បែក ការពារពីកាំរស្មីព្រះអាទិត្យ កាត់បន្ថយការឡើងស្នាមអុច ជួយឲ្យម៉ដ្ឋរលោង។
២. ប៉េងប៉ោះ
ប៉េងប៉ោះសម្បូរទៅដោយលីកូពីន មានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងគេដល់ទៅ២០ដង មានវីតាមីន C ខ្ពស់ ដែលអាចជួយបណ្តេញជាតិពុល រំលាយជាតិខ្លាញ់នៅក្នុងរាយ និងធ្វើឲ្យស្បែកភ្លឺចែងចាំង។
៣. ទំពាំងបាយជូរ
ទំពាំងបាយជូរសម្បូរសារធាតុម្យ៉ាងឈ្មោះថា Proanthocyanidin ដែលមានតួនាទីប្រឆាំងនឹងរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ។ ទំពាំងបាយជូរមានពណ៌កាន់តែក្រមៅ វាកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្រោពីនេះ វាក៏អាចជួយសម្រួលដល់ដំណើរការនៃឈាម ការពារការកកស្ទះក្នុងសរសៃឈាម ជំងឺទឹកនោមផ្អែម និងធ្វើឲ្យស្បែកមានភាពរលាស់ ទន់រលោង ក្មេងជាងវ័យ។
៤. ម្ទេសប្លោក
ម្ទេសប្លោកផ្ទុកទៅដោយ បេតាការ៉ូទីន វីតាមីន C និងអាចការពារពីការឆ្លងបាក់តេរីផ្សេងៗ។ ជាពិសេសវាអាចជួយធ្វើឲ្យស្បែកភ្លឺថ្លា ពន្យារភាពចាស់ និងហានិភ័យពីការកើតជំងឺមហារីក។ លើសពីនេះទៅទៀត វាមានតួនាទីជួយឲ្យរាងកាយស្រស់ស្អាត ក្រចករឹងមាំ សក់ភ្លឺរលោង។ សម្រាប់ម្ទេសប្លោកពណ៌លឿង មានវីតាមីន C ច្រើនជាងពណ៌ដទៃ ដល់ទៅ៣ដង និងអាចរក្សាជាតិកូឡាជែន ធ្វើឲ្យស្បែកនៅក្មេងបានយូរ។
៥. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិ មានវីតាមីន E សេលេញ៉ូម អាស៊ីត n-3
អាចជួយទប់ស្កាត់នៃការកើតមហារីក និងស្ទះសរសៃឈាម។
វាគឺជាអាហារដ៏ល្អសម្រាប់កាត់បន្ថយភាពឃ្លាននៅពេលក្រពះទទេ
ដោយពុំបាច់បារម្ភខ្លាចឡើងទម្ងន់ឬឈឺក្បាលនោះទេ៕