អាហារ ៤ ក្រុម កាន់តែញ៉ាំរូបរាងនឹងកាន់តែស្អាត ស្រកគីឡូដូចប្រាថ្នា
ប្រសិនបើអ្នកចង់បានរូបរាងស្រឡូនស្អាត ការជ្រើសរើសអាហារល្អសម្រាប់សុខភាព ជាអ្វីដែលត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត។ តើមានអាហារអ្វីខ្លះទៅ ដែលអ្នកអាចញ៉ាំជាប្រចាំ ដើម្បីបានរាងស្អាត ថែមទាំងស្រកគីឡូទៀត?
ថ្ងៃនេះយ់ើងនឹងបង្ហាញនូវអាហារ ៤ ក្រុម ដែលស័ក្តិសមសមបំផុតសម្រាប់អ្នក។
១. បន្លែនិងផ្លែឈើដែលមានជាតិកាបូនទាបមានដូចជា៖ ម្ទេសប្លោក ផ្សិត ផ្កាខាត់ណា ប៉េងប៉ោះ ត្រសក់ ខ្ទឹមបារាំង...។
២. អាហារដែលមានវីតាមីន B ខ្ពស់មានដូចជា៖ ស៊ុត ស្រូវសាឡី បន្លែបៃតង ប្រភេទគ្រាប់សណ្តែក អង្ករសម្រូប សាច់ជ្រូក...។
៣. អាហារដែលមានសារធាតុ Coenzym q10មានដូចជា៖ បេះដូង ថ្លើម ក្រលៀនសត្វ សាច់សត្វ ប្រភេទគ្រាប់សណ្តែក ម្សៅផលិតពីស្រូវសាឡី ត្រីសាឌីន ត្រីសាម៉ុន...។
៤. អាហារមានជារសជាតិហឹរដូចជា៖ ខ្ទឹមស ម្ទេស ខ្ញី គល់ខ្ទឹម...៕